គ្រឿងរណ្តាប់នាំមកនូវក្តីប្រាថ្នាសម្រាប់សុភមង្គលគូស្រករ
មកកាន់តំបន់ Nam Bộ បើមានឱកាសចូលរួមពិធីមង្គលការ ពិធីស្តីដណ្តឹង ឬព្រឹត្តិការណ៍សំខាន់ៗរបស់បងប្អូនជនរួមជាតិ Khmer ភ្ញៀវពិតជាចាប់អារម្មណ៍នឹងប្រភេទនំដែលមានពណ៌ដ៏ស្រស់ឆើតឆាយ និងចម្លែកភ្នែក ដែលបានរៀបតុបតែងយ៉ាងល្អប្រណិតនៅលើអាសនៈដូនតា នោះគឺនំខ្ញី។
បំផុសសក្តានុពលបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer នៅ Cà Mau
បុណ្យកំសាន្ត ជាពិធីបុណ្យប្រពៃណីដ៏ឆ្នើមរបស់ជនរួមជាតិ Khmer Nam Bộ និយាយរួម Cà Mau និយាយដោយឡែកប្រកបដោយតម្លៃខាងជំនឿ និងស្មារតីសាមគ្គីសហគមន៍។ ពិធីបុណ្យនេះតែងបានចាត់តាំងបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ដោយសង្ឃឹមថារដូវដំណាំនិងទទួលបានភោគផលល្អ។
លាន់ឮកងរំពងនៃសិល្បៈភ្លេងស្គរធំ
ភ្លេងស្គរធំ គឺជាទម្រង់តន្ត្រីប្រជាប្រិយដែលផ្សារភ្ជាប់នឹងជំនឿក្នុងរាល់បណ្តាពិធីបុណ្យ និងសកម្មភាពវប្បធម៌របស់បងប្អូន Khmer Nam Bộ។ សូរសព្ទសម្លេងស្គរលាន់ឮរំពង បានបន្លឺឡើងក្នុងឱកាសបុណ្យប្រពៃណី៖ បុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូនតា អកអំបុក ឬក្នុងបរិយាកាសដ៏ឱឡារិកនៃវត្ត Khmer ទាំងឡាយ រួមចំណែកបង្កើតបាននូវអត្តសញ្ញាណវប្បធម៌ដ៏ពិសេស និងធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតសម្រាប់ផ្នែកខាងជីវភាពរស់នៅ និងស្មារតីរបស់បងប្អូនប្រជាជន។
ប្រភពធនធានសម្រាប់ការអភិវឌ្ឍទេសចរណ៍
ប្រព័ន្ធវត្តអារាម Khmer ទាំងឡាយបានចាត់ទុកជាស្ថាប័នវប្បធម៌ដ៏ពិសេស និងជាទីកន្លែងដែលប្រមូលផ្តុំការជំនឿ សិល្បៈ និងបញ្ញាប្រជាប្រិយរបស់បងប្អូនជនជាតិ Khmer។ មិនត្រឹមមានតួនាទីជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពសហគមន៍ប៉ុណ្ណោះទេ វត្ត Khmer ទាំងឡាយនៅខេត្ត Cà Mau ជាមួយតម្លៃវប្បធម៌ និងស្ថាបត្យកម្មដ៏ល្អឯក ថែមទាំងជាសក្តានុភាពសម្រាប់អភិវឌ្ឍប្រភេទទេសចរណ៍ជំនឿផ្លូវចិត្ត និងសិក្សាស្វែងយល់ទៀតផង។
បំភ្លឺប្រទីបបេតិកភណ្ឌផ្តើមឆាកសម្តែងជូនដល់សហគមន៍
សិល្បៈរបាំប្រជាប្រិយ Khmer គឺជាឃ្លាំងវប្បធម៌ដ៏មានតម្លៃរបស់បងប្អូនជនរួមជាតិ Khmer ។ នៅខេត្តកាម៉ាវ ក្រុមសិល្បៈ Khmer ខេត្ត បាននិងកំពុងក្លាយជាបទីង្អែកដ៏រឹងមាំ ជាទីកន្លែងដែលបណ្តាតម្លៃប្រពៃណីទទួលបានការអភិរក្ស ផ្សព្វផ្សាយ និងបន្តវេនសម្រាប់ជីវភាពរស់នៅនាពេលបច្ចុប្បន្ន ដោយការលះបង់ និងអុជបំភ្លឺប្រទីបខាងចំណង់ចំណូលចិត្តដ៏មោះមុតរបស់សិល្បករ សិល្បការិនីគ្រប់រូប។
កន្លែងទេសចរណ៍វប្បធម៌ ជំនឿផ្លូវចិត្ត
វត្តសុរិយារាម មានទីតាំងស្ថិតនៅភូមិ Cái Giá ឃុំ Hưng Hội ត្រូវបានផ្តើមកសាងរយៈកាលជិត ១ សតវត្ស៍មកហើយ ប៉ុន្តែនូវរក្សាស្ថាបត្យកម្មប្រពៃណីបុរាណដ៏អស្ចារ្យរបស់ខ្លួន។ នេះមិនត្រឹមតែជាមជ្ឈមណ្ឌលនៃសកម្មភាពសាសនាសម្រាប់ខាងព្រះពុទ្ធសាសនិក Khmer ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់សហគមន៍ជនជាតិទៀតផង។
រក្សាអត្តសញ្ញាណវប្បធម៌ និងផ្សព្វផ្សាយទេសចរណ៍
ការអភិរក្សអត្តសញ្ញាណជាតិ និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណី Khmer កំពុងក្លាយជាសរសៃឈាមតភ្ជាប់រវាងសហគមភូមិស្រុកនៅ Cà Mau។ ក្នុងដំណើរការនោះ នារី Khmer គ្រប់រូបជាមួយស្នាដៃដ៏ប៉ិនប្រសព្វ និងស្មារតីឈ្លាសវៃក្នុងការរក្សាសម្បត្តិវប្បធម៌កំពុងរួមចំណែកស្តារជីវភាពវប្បធម៌ដ៏វិសេសវិសាល នាំមកនូវតម្លៃសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ភូមិស្រុក។
រួមកម្លាំងអភិរក្សវប្បធម៌ប្រពៃណី
ជីវភាពវប្បធម៌របស់ជនរួមជាតិភាគតិចនៅ Cà Mau មានភាពសម្បូណ៌បែបខ្លាំងណាស់ បានបង្ហាញយ៉ាងច្បាស់តាមរយៈពិធីបុណ្យប្រពៃណីជាហូរហែ។ ពិធីបុណ្យនីមួយៗមិនត្រឹមតែជាលទ្ធផលនៃដំណើរការច្នៃប្រតិដ្ឋ និងផ្ញើនូវក្តីបំណងប្រាថ្នាដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងប្រកបដោយស្មារតីសហគមន៍ទៀតផង។ អាស្រ័យការសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជន តម្លៃវប្បធម៌បានថែរក្សា និងលើកកម្ពស់ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ដ៏ពិសេសសម្រាប់បម្រើដល់ការអភិវឌ្ឍទេសចរណ៍នៅភូមិភាគទៀតផង។
ភាពពិសេសនៃទូក.ង
ក្នុងវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ទូក.ងមិនត្រឹមតែជាទូកធម្មតាប៉ុណ្ណោះទេ ថែមទាំងជាវត្ថុដ៏ពិសិដ្ឋដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ខាងជំនឿទៀតផង។
អភិរក្សសិល្បៈល្ខោនយូកេ
សិល្បៈល្ខោនយូកេ ជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជន Khmer Nam Bộ និយាយរួម ខេត្ត Cà Mau និយាយដោយឡែក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិវឌ្ឍសង្គម និងការផ្លាស់ប្តូរខាងជីវភាពរស់នៅ ព្រមទាំងការរួមបញ្ចូលគ្នាបានធ្វើឱ្យទម្រង់សិល្បៈនេះសាបរលាបបន្តិចម្តងៗ ដូច្នេះហើយពិតជាចាំបាច់ខ្លាំងណាាស់សម្រាប់ការរួមកម្លាំងរបស់សង្គមទាំងមូល ដើម្បីការពារបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmer។
រួមចំណែករីកសាយភាយតម្លៃវប្បធម៌បណ្តាជនជាតិ
បានបង្កើតនិងដំណើរការសកម្មភាពតាំងពីឆ្នាំ ២០១០ សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិ ចំណុះសម្ព័ន្ធភាពសមាគមអក្សរសិល្ប៍ខេត្ត Bạc Liêu (ចាស់) ពីសមាជិក ៧ នាក់ដំបូង មកដល់ពេលនេះអភិវឌ្ឍបាន សមាជិក ៣៤នាក់ (សមាជិក៣៣ នាក់ជាជនជាតិខ្មែរ ក្នាក់ជាជនជាតិចិន) ធ្វើសកម្មភាពលើវិស័យជាច្រើនដូចជា៖តែងនិពន្ធស្រាវជ្រាវសម្តែង។ល។ សាខាសមាគមមាន សមាជិក ២០នាក់ ជាសមាជិកសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam។
ប្តេជ្ញាតស៊ូរក្សា "ព្រលឹង" សិល្បៈជនជាតិ
មិនត្រឹមតែរួមចំណែកក្នុងការបង្កើតសិល្បៈប៉ុណ្ណោះទេ សិល្បករជនជាតិភាគតិចជាច្រើនរូបនៅខេត្ត Cà Mau តែងខិតខំប្រឹងប្រែងរក្សា បង្រៀន និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីទៀតផង ។ ដោយក្តីស្រឡាញ់ និងទឹកចិត្តមានចំពៅះវប្បធម៌ ពួកគាត់បានរួមចំណែកអភិរក្សបេតិកភណ្ឌ បង្កើនក្តីមោទនភាពជាតិ ព្រមទាំងពង្រីកសក្តានុពលវប្បធម៌ Khmer - Hoa ក្នុងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន ។
រក្សាភ្លើងវប្បធម៌ Khmer ដើម្បីលំនឹងនៃខ្សែជីវិតទំនើប
ការរក្សាខ្សែជីវិតនៃសម័យទំនើបដែលកំពុងជ្រាបពេញពាសនៅតាមភូមិស្រុកនៃតំបន់ជនបទ បងប្អូនជនរួមជាតិ Khmer នៅ Cà Mau នៅតែរក្សា និងបន្តការអភិរក្សតម្លៃវប្បធម៌ដែលដូនតាបបានន្សល់ទុក។ ដូចជាប្រភពនៃសរសៃដែលហូរមិនចេះចប់ អត្តសញ្ញាណ Khmer នៅតែហូរចូលយ៉ាងស្ងៀមស្ងាត់ក្នុងជីវិតបច្ចុប្បន្ន ស្ងប់ស្ងាត់ អត្ថន័យជ្រាលជ្រៅ សាមញ្ញ តែបង្កប់ដោយមោទនភាពជាតិ។
ប្រភពធនធានសម្រាប់អភិវឌ្ឍន៍ទេសចរណ៍
ឆ្លងកាត់នៃដំណើរការច្នៃប្រតិដ្ឋ ស្នងបន្ត និងអភិវឌ្ឍន៍ ខឿនវប្បធម៌របស់បណ្តាជនជាតិភាគតិចនៅ Cà Mau មួយថ្ងៃកាន់តែសម្បូរបែប និងមានភាពអស្ចារ្យដែលផ្តើមពីបណ្តាមុខម្ហូបអាហារ សំលៀកបំពាក់រហូតដល់សិល្បៈប្រជាប្រិយ និងសិល្បៈផ្នែកខាងស្ថាបត្យកម្មផងដែរ។ ជាពិសេសបណ្តាពិធីបុណ្យទានប្រពៃណី មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបខាងការរស់នៅ និងស្មារតីរបស់បងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍ទៀតផង។
"ចូលបណ្តាញ" ដើម្បីផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍
ក្នុងបរិបទនៃការធ្វើសមាហរណកម្ម និងផ្លាស់ប្តូរឌីជីថល ការអភិរក្សវប្បធម៌ដែលទាក់ទងនឹងអភិវឌ្ឍន៍ទេសចរណ៍តាមរយៈបណ្តាញសង្គមបានក្លាយជាទិសដៅថ្មីមួយសម្រាប់តំបន់ភូមិភាគមួយចំនួនដែលមានជនរួមជាតិភាគតិចរស់នៅច្រើនលើភូមិសាស្ត្រខេត្ត Cà Mau។ ប្រសិនបើកាលពីមុននេះ ប្រជាជនភាគច្រើនរង់ចាំភ្ញៀវទេសចរណ៍មកសិក្សាស្វែងយល់ តែបច្ចុប្បន្ន ពួកគេកំពុងសិក្សាស្វែងយល់យ៉ាងសកម្មពីវិធីសាស្ត្រផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍ដោយផ្ទាល់លើតាមបណ្តាញ រួមចំណែកបង្ហាញនៅរូបភាពរបស់ខេត្ត Cà Mau ឱ្យកាន់តែឆ្ពោះទៅឆ្ងាយបន្ថែមទៀតសម្រាប់ខាងវិស័យទេសចរណ៍ Việt Nam។




