ជីវភាពកាន់តែប្រសើរ បុណ្យចូលឆ្នាំកាន់តែរីករាយ
ឆ្នាំនេះ នៅតាមបណ្តាភូមិស្រុកក្នុងនៃសង្កាត់ Hiệp Thành ក្តីសប្បាយរីករាយទទួលអណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិ Khmer កាន់តែមានភាពអធិកអធមខ្លាំងឡើង ពេលដែលជីវភាពមានបានរីកចម្រើនគួរឱ្យកត់សម្គាល់។
បណ្តាបុគ្គលគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
បងប្អូនជនជាតិ Khmer ខេត្ត Cà Mau បាននិងកំពុងបញ្ជាក់ពីតួនាទីយ៉ាងសំខាន់លើរូបភាពសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព។ កសិករកាន់តែមានភាពសកម្ម និងពូកែធ្វើការងារ អាស្រ័យដោយស្មារតីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងឆន្ទៈដ៏មោះមុតឈានឡើងក្នុងជីវិត។ បណ្តាបុគ្គលគំរូផលិតពូកែទាំងឡាយ មិនត្រឹមតែធ្វើឱ្យគ្រួសារមានភាពធូរធារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរមុខមាត់ស្រុកកំណើតឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងទៀតផង។
បណ្តុះបញ្ញា បំភ្លឺក្តីសុបិន
ទម្រង់នៃការអប់រំរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិក គឺជាគោលនយោបាយពិសេសរបស់រដ្ឋ ដើម្បីឆ្លើយតបតម្រូវការស្មើភាពខាងវិស័យអប់រំ អភិវឌ្ឍប្រភពធនធានមនុស្ស បង្កើតប្រភពកម្មាភិបាលជនជាតិសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំផងដែរ។ នៅខេត្ត Cà Mau សាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៣ ដែលមានប្រពៃណីដ៏យូរអង្វែងក្នុងវិស័យអប់រំ សម្រេចបានស្នាដៃជាច្រើនឆ្នាំជាប់ៗគ្នា ព្រមទាំងជាកន្លែងបណ្តុះបញ្ញា បំភ្លឺក្តីសុបិនជូនសិស្សានុសិស្សជនជាតិភាគតិច។
ផ្តល់ឱកាសសម្រាប់យុវជនលះបង់
ក្នុងបរិបទនៃសមាហរណកម្ម និងអភិវឌ្ឍ ប្រភពធនធានយុវវ័យត្រូវបានចាត់ទុកថាជាកត្តាស្នូលសម្រេចនូវល្បឿន និងគុណភាពនៃកំណើនខាងវិស័យសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគនីមួយៗទៀតផង។ Cà Mau ជាភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ការលើកកម្ពស់សក្តានុពលនៃកម្លាំងយុវជនជនជាតិភាគតិច មិនត្រឹមតែមានអត្ថន័យចំពោះមុខប៉ុណ្ណោះទេ ថែមទាំងមានតម្លៃយុទ្ធសាស្ត្រដ៏យូរអង្វែងទៀតផង។
លើកកម្ពស់ចំណេះដឹងសហគមន៍ក្នុងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាម ជាជំងឺដែលកើតមានជាប្រចាំឆ្នាំ ពិសេសក្នុងលក្ខណៈអាកាសធាតុប្រែប្រួលស្មុគស្មាញដូចជា មានភ្លៀងធ្លាក់ច្រើន សំណើមខ្ពស់ និងអាកាសធាតុក្តៅឆ្លាស់គ្នា បង្កលក្ខណៈងាយស្រួលដល់មូសខ្លាអាចចម្លងជំងឺរីករាលដាល។ ដើម្បីម្ចាស់ការបង្ការ និងទប់ស្កាត់ជំងឺអាសន្នរោគនេះ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានសហការអនុវត្តសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីផ្តល់ចំណេះដឹង ជួយឱ្យសមាជកនារី និងប្រជាជនម្ចាស់ការបង្ការជំងឺ ។
សង្កាត់ Hoà Thành ពង្រឹងចំណងសាមគ្គីជនជាតិ
សង្កាត់ Hoà Thành ត្រូវបានគេស្គាល់ដោយសារមានប្រជាជនប្រមាណជាង ៤៧.០០០ នាក់ដោយមានទាំងអស់ចំនួន ៧ ជនជាតិរស់នៅជាមួយគ្នា។ ពួកគេមិនត្រឹមតែចែករំលែកទីកន្លែង និងបរិយាកាសប៉ុណ្ណោះទេ ថែមទាំងត្រូវបានចងភ្ជាប់ដោយស្មារតីរវាងអ្នកភូមិផងរបងជាមួយទៀតផង។ ផ្តើមពីនោះ រួមគ្នាកសាងជីវភាពវប្បធម៌សង្គម ព្រមទាំងពូនផ្តុំចំណងសាមគ្គីទូទាំងជនជាតិទៀតផង។
ជាច្រើនសកម្មភាពអំណរទិវាសុខភាពទូទាំងប្រជាជន
អំណរទិវាសុខភាពទូទាំងប្រជាជន ថ្ងៃទី ៧ មេសា ឆ្នាំ ២០២៦ ខេត្ត Cà Mau នឹងរៀបចំយុទ្ធនាការមួយដ៏សំខាន់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ មេសា ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែងជាច្រើនក្នុងគោលបំណងបង្កើនចំណេះដឹង និងលើកកម្ពស់ការថែទាំសុខភាព និងដំណើរការរបស់ប្រជាជនម្ចាស់ការថែទាំ និងការពារសុខភាព។
ពុះពារនៃសកម្មភាពខែយុវជន
ឆ្ពោះទៅខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh (ថ្ងៃ ២៦ មីនា ឆ្នាំ ១៩៣១ - ថ្ងៃ ២៦ មីនា ឆ្នាំ ២០២៦) វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu បានរៀបចំយ៉ាងច្រើនសកម្មភាពដ៏ឱឡារឹកក្នុងគោលបំណងដើម្បីអប់រំសិស្សអំពីប្រពៃណីនេះ ផ្តើមពីនោះក៏បង្កើតទីលានកម្សាន្តសប្បាយដ៏មានប្រយោជន៍សម្រាប់ប្អូនៗផងដែរ។
ផ្លាស់ប្តូរផ្នាត់គំនិតរកស៊ីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច
ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការវិនិយោគព្រមគ្នារបស់រដ្ឋខាងវិស័យហេដ្ឋារចនាសម្ព័ន្ធរួមជាមួយបណ្តាគោលនយោបាយឧបត្ថម្ភផលិត ជីវភាពបងប្អូនតំបន់ជនរួមជាតិមួយថ្ងៃកាន់តែមានការអភវឌ្ឍគ្រប់វិស័យ។ ប្រការនេះបង្កើតបានការផ្លាស់ប្តូរយ៉ាងសកម្មតាំងពីផ្នាត់គំនិតក្នុងការរកស៊ីរបស់បងប្អូនប្រជាជន ខណៈពេលដែលផ្លាស់ប្តូរការផលិតដោយផ្តោតលើបទពិសោធទៅជាគម្រោងការ ចេះអនុវត្តបច្ចេកវិទ្យា សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពខាងសេដ្ឋកិច្ច។
រវាសរវៃជម្នះលំបាក និងភាពក្រីក្រ
ដោយមានឆន្ទៈដ៏មោះមុត និងការខិតខំធ្វើការងារយ៉ាងសកម្មផងនោះ កសិករជាច្រើនបានម្ចាស់ការស្វែងរកទិសដៅនៃការផលិតសមស្រប និងទាញយកសក្ដានុពលដីធ្លី ដើម្បីបង្កើតនូវរបរចិញ្ចឹមជីវភាពយ៉ាងមានប្រសិទ្ធភាព។ ការខិតខំប្រឹងប្រែងទាំងនោះ មិនត្រឹមតែជួយឱ្យពួកគាត់ឈានឡើងក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូឆ្នើមក្នុងការជម្នះលំបាក ផ្សព្វផ្សាយនូវស្មារតីជាវិជ្ជមាន និងភាពរវាសរវៃក្នុងសហគមន៍ទៀតផង។
ដាំអំបើសសារាយផ្តល់ប្រាក់ចំណូលខ្ពស់
ឆ្លៀតយកផ្ទៃដីដែលនៅទំនេរជុំវិញផ្ទះសម្រាប់ដាំដំណាំឆ្លាស់គ្រប់ប្រភេទតាមរយៈពេលខ្លី គ្រួសារប្រតជាកសិករជាច្រើននៅសង្កាត់ Hiệp Thành ក្នុងនោះមានជនរួមជាតិ Khmer ផងដែរកំពុងឈានចូលរដូវប្រមូលផលគ្រាប់អំបើសសារាយដោយភាពសប្បាយរីករាយជាខ្លាំង។
សម្រស់ថ្មីនៅឃុំ Thanh Tùng
ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពបងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រឃុំ Thanh Tùng មានការផ្លាស់ប្តូរយ៉ាងសកម្ម។ ការផ្លាស់ប្តូរនេះ អាស្រ័យផ្តើមពីការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពស្តីពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។
បំពាក់បំណិនសម្រាប់កុមារការពារខ្លួនឯង
កន្លងមកនេះ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានរៀបចំកម្មវិធីផ្សព្វផ្សាយជាច្រើន ដើម្បីបំពាក់បំណិនសម្រាប់ការពារដោយខ្លួនឯងជូនប្អូនៗសិស្សានុសិស្សកម្រិតបឋមសិក្សា។ ខ្លឹមសាដោយរផ្តោតលើសុវត្ថិភាពចរាចរណ៍ បង្ការការលង់ទឹក ព្រមទាំងបង្ការការរំលោភបំពានផ្លូវភេទ។ តាមរយៈកម្មវិធីនេះ ប្អូនៗក៏ទទួលបានចំណេះដឹងយ៉ាងរស់រវើក លើកកម្ពស់ស្មារតី និងលទ្ធកម្មការពារខ្លួនក្នុងជីវភាពរស់ប្រចាំថ្ងៃនៅទៀតផង។
រួមគ្នាជួយរំដោះកសិផលជំនួយទីផ្សារនាំចេញសម្រាប់កសិផល
ប៉ុន្មានថ្ងៃនេះ ប្រជាកសិករឃុំ Đá Bạc កំពុងឈានចូលរដូវប្រមូលផលចម្ការល្ពៅ។ តែប្រភពនាំចេញបែរជាជួបផលពិបាកខ្លាំងទៅវិញ ចំនួនល្ពៅដែលដាក់គគំនរតាមវាលស្រែនូវមានច្រើន បណ្តោយឱ្យម្ចាស់ចម្ការភ័យបារម្ភ។ ប្រឈរមុខជាមួយបញ្ហានេះ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការចាត់តាំងឯកជនកំពុងព្រួតដៃគ្នា រួមកម្លាំងស្វែងរកដំណោះស្រាយដើម្បីជំនួយឧបត្ថម្ភនៃការនាំចេញរបស់កសិផល។
ចាកផុតក្រផ្តើមពីទម្រង់ចីរភាព
នៅតាមបណ្តាតំបន់ជនបទដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ មានគ្រួសារមិនតិចទេដែលជួបលំបាកដោយសារខ្វះខាត ឬគ្មានដីបង្កបង្កើនផល។ ប៉ុន្តែ ការពិតបានបង្ហាញឱ្យឃើញថា បើចេះទាញយកផលប្រយោជន៍ពីផ្ទៃដីជុំវិញផ្ទះ ដើម្បីអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វដែលសមស្របនោះ ប្រជាជននៅតែអាចបង្កើតប្រភពចំណូលមានស្ថិរភាព។ ទោះបីជាទម្រង់ចិញ្ចឹមសត្វទាំងនេះមិនមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែដោយសារភាពអំណត់ព្យាយាម និងការតស៊ូ គ្រួសារជាច្រើនបានឈានឆ្ពោះទៅមុខជាលំដាប់ក្នុងការកែលម្អជីវភាពរស់នៅ និងឆ្លងផុតពីភាពក្រីក្រចីរភាព។




