
ធានាច្រកចេញ ពេលដែលបងប្អូននារីរៀនរបរវិជ្ជាជីវៈ
យោងតាមគម្រោងការបណ្តុះបណ្តាលមុខរបវិជ្ជាជីវៈជូនកម្មករខេត្ត Cà Mau ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ និងអនុវត្តការជំនួយឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈជូនកម្មករក្នុងវ័យ ពលកម្ម ដែលជាមុខសញ្ញាដូចខាងក្រោម៖ កម្មករជាជនជាតិភាគតិច មានទាំងជនជាតិ (Khmer) គិញ (Kinh) ដែលជាគ្រួសារក្រីក្រ និងប្រកៀកក្រកំពុងរស់នៅលើភូមិសាស្ត្រគ្រប់បណ្តាស្រុកស្ថិត ក្នុងតំបន់ជនរួមជាតិភាគតិចដែលបានអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០។
ប្រសិទ្ធភាពផ្តើមពីប្រភពទុនអនុគ្រោះ
ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាព មានគ្រួសារក្រ និងប្រកៀកក្រជាច្រើន ព្រមទាំងគ្រួសារទើបរួចចាកក្រថ្មីៗក៏មានឱកាសបានចូលជិតគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍន៍ ផលិត និងឈានឡើងជាសន្សឹមៗ រួមចំណែកចូលក្នុងទិសដៅនៃការកាត់បន្ថយក្រចីរភាព។
ក្តីសង្ឃឹមដើម្បីលើកកម្ពស់ឋានៈរបស់ជនជាតិភាគតិច
គម្រោងទី៧ ស្តីពីការថែទាំសុខមាលភាពជូនប្រជាជន លើកកម្ពស់កាយសុខភាព និងឋានៈរបស់បងប្អូនជនរួមជាតិភាគតិច ព្រមទាំងការពារករណីខ្វះជាតិបំប៉នជូនកុមារភាព ក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥ កំណត់ទិសដៅសម្រាប់កែលម្អសុខភាពជូនបងប្អូនជនជាតិភាគតិចស្តីពីកាយសប្បទានិងស្មារតី ឋានៈ អាយុកាល។ ទន្ទឹមនិងនោះគឺបង្កើនសកម្មភាពផ្នែកខាងសុខាភិបាលមូលដ្ឋាន ដើម្បីជនរួមជាតិភាគតិចបានចូលជិត បណ្តាសេវាថែទាំសុខភាពតាមបែបទំនើប ព្រមទាំងបន្តគ្រប់គ្រង និង លុបបំបាត់បន្តិចម្តងៗចំពោះជំងឺរាតត្បាតនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
Khánh Bình Tây: ភាពផ្លាស់ថ្មីនៃតំបន់ឃុំកោះ
អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ យោងតាមបណ្តាគោលនយោបាយឧបត្ថម្ភ រួមជាមួយនឹងប្រ ពៃណីសាមគ្គី ប្រឡងប្រណាំងស្នេហាជាតិ បងប្អូនជនជាតិភាគតិចនៅឃុំ Khánh Bình Tây ស្រុក Trần Văn Thời ក៏បានឆ្លងកាត់ការលំបាក ខិតខំតស៊ូដើម្បីឈានឡើងក្នុងការរស់នៅ រួមចំណែកកសាងប្រទេសជាតិមាតុភូមិ។
សម្រស់ថ្មីនៅតំបន់ជនបទស្រុក Trần Văn Thời
រយៈកាល៥ ឆ្នាំកន្លង មធ្យមរៀងរាល់ឆ្នាំ ស្រុក Trần Văn Thời បានកាត់បន្ថយក្រក្នុងជនជាតិភាគតិចចាប់ពី៣-៤%។ តំបន់ជនជាតិភាគតិចរបស់ស្រុកមានការថយចុះចំនួន២ឃុំនៃភូមិភាគIII ចំនួន៦ឃុំនៃភូមិភាគII និង២០ភូមិ សង្កាត់លំបាកពិសេសប្រៀបជាមួយតំណាក់កាលមុន។
គម្រោងឧបត្ថម្ភផលិតជាក់ស្តែង
ស្រុក U Minh មានឃុំចំនួន២ ដែលចំណុះតំបន់III និងមាន៧ភូមិដែលជួបលំបាកពិ សេសស្ថិតខាងក្រៅឃុំចំណុះតំបន់III។ មានគ្រួសារជនជាតិភាគតិច១.៤៨០គ្រួសារ ដោយចំនួនប្រជាជន៦.៦៩២នាក់។ គ្រួសារជនជាតិភាគតិចដែលក្រីក្រមាន១៩៣គ្រួសារ និងគ្រួសារជនជាតិភាគតិចប្រកៀកក្រ៦០គ្រួសារ។ យោងតាមកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាលទីI (២០២១-២០២៥)ស្រុក U Minh កំពុងជំរុញល្បឿននៃការអនុវត្តគម្រោងទី៣(គម្រោងឧបត្ថម្ភអភិវឌ្ឍន៍ផលិតសហគមន៍) ដំបូងទទួលបានលទ្ធផលគួរឲ្យកត់ សម្គាល់។
បង្កើនល្បឿនអភិវឌ្ឍន៍វិស័យសិក្សាអប់រំវិជ្ជាជីវៈសម្រាប់តំបន់ជនជាតិភាគតិច
ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នឹងខិតខំអនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំលើភូមិសាស្ត្រខេត្តឆ្នាំ២០២៤ពិសេសខាងវិស័យសិក្សាអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករទាំងឡាយដែលជាមុខសញ្ញា។មន្ទីរការងារយុទ្ធជនពិការនិងសង្គមបានផ្សព្វផ្សាយអនុវត្តគម្រោងដោយមាន៤ភារកិច្ចសំខាន់ៗរួមមាន៖ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលជូនពលករឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្កិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំរួមចំណែកក្នុងការបង្វែហេដ្ឋរចនាសម្ព័ន្ធផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចបម្រើបុព្វហេតុឧស្សាហូបនីយយកម្មនិងជនបទលើភូមិសាស្ត្រខេត្ត។
ជំហរមុខក្នុងការប្រឡងប្រណាំងសេ្នហាជាតិ
ឃុំដុងថើយ ស្រុកកៃនឿកមានជនជាតិខ្មែរ២០១គ្រួសារ។ អាស្រ័យការយកចិត្តទុកដាក់របស់ភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួន ជីវភាពរស់នៅ របស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍។ ទន្ទឹមនិងនោះ បងប្អូនជនរួមជាតិខ្មែរថែមទាំងសកម្មចូលរួមប្រពៃណីកសាងគ្រួសារវប្បធម៌ ផ្តល់ក្តីសុខសន្តិភាពជូនភូមិស្រុកទៀតផង។
គោរពស្រឡាញ់ភាសាខ្មែរ
រយៈកាលកន្លង សកម្មភាពបង្រៀនភាសាខ្មែរដល់កូនក្មួយ ជនរួមជាតិក៏ត្រូវបានអនុវត្តយ៉ាងល្អប្រសើរណាស់ដែរ។ ទន្ទឹមជាមួយការយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំប៉ន ផ្តួចផ្តើមកងជួរ គ្រួបង្រៀនអក្សរសាស្ត្រខ្មែររបស់ភូមិភាគ រាល់គ្រូបង្រៀនអក្សរ ខ្មែរទាំងឡាយតែងខិតខំខ្នះខ្នែងអស់ពីចិត្តក្នុងការបង្ហាត់បង្រៀន ដោយក្តីស្រឡាញ់ពេញចិត្តមុខរបរនិងភាសាខ្មែរ ទប់ស្កាត់រាល់ ការលំបាកផ្សេងៗ ដើម្បីរួមចំណែកអភិរក្សភាសា និងអក្សរ សាស្ត្ររបស់ជាតិខ្លួន។
ផ្តើមអាជីពជោគជ័យដោយផលិតផលប្រចាំតំបន់
ដោយចាប់ឱកាសផ្តើមពីអំណោយផលឧត្តមភាពនិងសក្តានុភាពរបស់ភូមិភាគ ដែលជាតំបន់ចិញ្ចឹមត្រីកន្ធច្រើនបំផុតទូទាំងខេត្ត បងថាច់វុំាងនិញ នៅភូមិលេខ៧ ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុំាងថើយ ក៏បានជម្រើសផ្តើមអាជីពដោយចិញ្ចឹមត្រីកន្ធ ផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារ ផ្តើមពីនោះថែមទាំងរួមចំណែកបន្តការអភិវឌ្ឍន៍ផលិតផលប្រចាំតំបន់ទៀតផង។
ខិតខំព្យាយាមរកស៊ី ពឹងផ្អែកលើជំនួយឧបត្ថម្ភ
ប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពបងប្អូនជនរួមជាតិខ្មែរលើភូមិសាស្ត្រស្រុក ង៉ុកហៀងក៏មានការប្តូរផ្លាស់គួរឲ្យកត់សម្គាល់ ព្រមទាំងមានគ្រួសារជាច្រើនខិតខំពលកម្មផលិត រកស៊ីដើម្បីឈាន ឡើងលំនឹងជីវភាព។
ជីវភាពបងប្អូនខ្មែរមួយថ្ងៃកាន់តែរីកចម្រើន
ក្នុងរយៈកាល៥ឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បណ្តាជនជាតិ ជីវភាពជនរួមជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រក្រុងកាម៉ាវមួយថ្ងៃកាន់តែមានភាពរីកចម្រើនគ្រប់វិស័យ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចបានបន្ថយចុះគួរឲ្យកត់សម្គាល់។
ផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានកំណត់ច្បាស់ការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ដល់ប្រជាជនតំបន់ព្រំដែន ជាការងារជាប្រចាំនិងជាប់ជានិច្ច។ ផ្តើមពីនោះ កម្មាភិបាល យុទ្ធជនក្នុងអង្គភាពសកម្មផ្សព្វផ្សាយអនុវត្ត ដើម្បីជួយប្រជាជនតំបន់ព្រំដែនសមុទ្រ គោរពតាមសេចក្តីកំណត់របស់ច្បាប់។
មកទស្សនាជ្រោះ Dray Sap ដើម្បីស្វែងយល់ពីសេចក្តីស្នេហា
តីង្វៀង មិនត្រឹមអស្ចារ្យដោយសារក្រុងបួងម៉េថួកដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញដោយសារមានជ្រោះ Dray Sap ស្រស់ស្អាតទៀតផង។ តំបន់ជ្រោះនេះ មានរឿងរ៉ាវដ៏កម្សត់អំពីសេចក្តីស្នេហាដែលញុាំងឱ្យភ្ញៀវទេសចររំជួយចិត្ត។
បំពាក់បំប៉ន លើកកម្ពស់គុណភាពប្រើប្រាស់ភាសាខ្មែររបស់កម្មាភិបាល យុទ្ធជនប៉ូលិសចល័ត
ក្លឹបភាសាខ្មែររបស់កងវរសេនាធំប៉ូលិសចល័តតីណាមបូ ទើបចុះហត្ថលេខាលើលក្ខន្តិកៈ សហការជាមួយនឹងសាលាជនជាតិអន្តេវាសិកកឹងធើ និងរៀបចំសកម្មភាពប្រធានបទជំនាញដំបូងរបស់ក្លឹប។