តំបន់ជនរួមជាតិផ្លាស់ថ្មី
នៅភូមិលេខ៧ ឃុំ Tân Lộc Bắc ស្រុក Thới Bình ជាភូមិលំបាកពិសេស និងមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្រស់ជនបទភូមិកាន់តែមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយទទួលបានលទ្ធផលបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជននៅទីនេះផងដែរ។
ខិតខំសម្រេចជោគជ័យរាល់ភារកិច្ចជនជាតិ
រហូតដល់អស់ត្រៃមាសទី I ឆ្នាំ២០២៥ ខេត្ត Cà Mau នឹងសម្រេចជាមូលដ្ឋាននូវគោលដៅនិងសេចក្តីណែនាំមួយចំនួននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ក្នុងគម្រោងការ តំណាក់កាល៥ឆ្នាំ (២០២១-២០២៥)។ យោងតាមនោះ ប្រមូលផ្តុំចង្អុលការណែនាំយ៉ាងសកម្ម ខិតខំប្រឹងប្រែងដល់អស់ឆ្នាំ២០២៥ មាន២ឃុំនិង២២ភូមិ អនុសង្កាត់រួចផុតពីភូមិភាគដែលជួបលំបាកពិសេសតាមគោលដៅ។
ស្តុកទឹកសាបសម្រាប់ឱ្យរដូវផលិតខែប្រាំង
ចាប់ពីដើមរដូវប្រាំងមក ស្រុក Trần Văn Thời បានបិទប្រឡាយទឹកនៅតាមតំបន់ទឹកសាប ជួយបងប្អូនប្រជាជនក្នុងការស្តុកទឹកសាបសម្រាប់ចិញ្ចឹមត្រី ដាំដំណាំផង និងបម្រើដល់វិស័យទេសចរណ៍ផង។
តំបន់ជនរួមជាតិផ្លាស់ប្តូរផ្តើមពីគម្រោងទី២
ការអនុវត្តគម្រោងទី២ “រៀបចំ ចាត់ចែង លំនឹងទីលំនៅឋាននៅតាមបណ្តាទីតាំងដ៏ចាំបាច់” ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលំនឹងការរស់នៅជូនបងប្អូនប្រជាជន។
តំបន់ជនរួមជាតិអភិវឌ្ឍន៍យ៉ាងសកម្ម
ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិមនិងភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន វិស័យសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនរួមជាតិភាគតិចទូទាំងខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម សម្រេស់ជនបទមួយថ្ងៃកាន់តែស្រស់ស្អាត ជីវភាពមាមីងបងប្អូនក៏មានការវិវឌ្ឍសព្វគ្រប់បែបយ៉ាង។
ពង្រីកទូលាយសួនឱសថបុរាណ
នៅស្រុក Thới Bình ស្ទើគ្រប់មណ្ឌលឃុំដែលសុទ្ធតែមានសួនឱសថបុរាណគមំរូ មានឃុំខ្លះទៀតមានដល់ទៅ៣-៤នៃសួនឱសថ។ បង្កើតនិងអភិវឌ្ឍន៍សួនឱសថបុរាណគំរូ គឺជាបទដ្ឋានសម្រាប់ឱ្យការវាយតម្លៃសកម្មភាពរបស់សមាគមសប្បុរសធម៌ចំពោះមូលដ្ឋាន។
ភាពសុខស្រួលនៅតាមតំបន់ជនរួមជាតិ
ជនរួមជាតិភាគតិចនៅ Cà Mau មានប្រពៃណីសាមគ្គីក្នុងការជម្នះជាមួយគ្រោះធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទឹកដីរបស់ខ្មាំងសត្រូវ ការពារ និងកសាងប្រទេសជាតិ។ ក្នុងរយៈកាល៥០ឆ្នាំ ចាប់តាំងពីប្រទេសជាតិបានរំដោះ ផ្តើមពីបណ្តាគោលនយោបាយគិតគូរបស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ បងប្អូនជនរួមជាតិ Khmer តែងជឿជាក់លើការដឹកនាំរបស់បក្ស រស់នៅសាមគ្គីកសាងជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល។
វិធីសាស្ត្រដើម្បីរួចចាកក្រព្រមគ្នា
ប៉ុន្មានឆ្នាំកន្លង ឃុំ Khánh Bình Tây ស្រុក Trần Văn Thời បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយព្រមគ្នាទាំងស្រុង ជួយបណ្តាគ្រួសារគ្រួសារក្រីក្រដែលជាជនជាតិភាគតិចមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។
ជនរួមជាតិ Khmer នៅ Gò Công រីករាយទទួលបុណ្យចូលឆ្នាំ
ស្រុក Phú Tân មានគ្រួសារជនជាតិភាគតិចសរុបទាំងអស់ជាង ៧៨០ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណជាង ៣.៤០០ នាក់ ប្រមូលផ្តុំនៅតាមបណ្តាឃុំនិងនិគមទូទាំងស្រុករួមមានដូចជាជនជាតិ៖ Khmer, Hoa, Thái, Mường, Nùng, Tày, Ê-đê, Dao, Lào ជាដើម។ ឃុំង្វៀតវៀតខាយ ជាឃុំមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Phú Tân។ ទូទាំងឃុំមាន១៣១គ្រួសារ Khmer និងមានចំនួនមនុស្ស ៥៨៧ នាក់ ក្នុងនោះភូមិហ្កកុងមានច្រើនជាងគេបង្អស់។
ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”
ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពីព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។
ខាញ់ប៊ិញ គ្មានគ្រួសារ Khmer ក្រីក្រនិងប្រកៀកបន្ទាត់ក្រទៀតទេ
យោងតាមការផ្សព្វផ្សាយអនុវត្តយ៉ាងល្អគោលនយោបាយជនជាតិ រួមជាមួយបណ្តាដំណោះស្រាយជាក់ស្តែងជាច្រើន និងមានប្រសិទ្ធភាពផងនោះ ឃុំ Khánh Bình ស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។
រីកសាយភាយនៃស្មារតីការពារបរិស្ថាន
ជាតិកក្វក់នៃកាកសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមុខសម្រាប់បរិស្ថានដ៏ធំបំផុតមួយក្នុងចំនោមបញ្ហាបរិស្ថានទាំងបីទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកគឺជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែង ហើយមិនមែនជាការសាមញ្ញធម្មតានោះទេ។ ដំបូងបង្អស់ រាល់ប្រជាពលរដ្ឋម្នាក់ៗត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះបរិស្ថាននៃការរស់នៅ លុបបំបាត់កាកសំណល់ប្លាស្ទិកចេញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។
អឹកធឹកនៃរដូវប្រមូលផលបង្គាទទួលបុណ្យ Tết
ស្រុក Thới Bình ត្រូវបានចាត់ទុកជា “រដ្ឋានីបង្កង” របស់ខេត្ត។ ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាកសិករចាប់ផ្តើមប្រមូលផលបង្កងក្នុងដីស្រែរបស់ខ្លួន។ សូរសម្លេងដ៏ក្អាកក្អាយ បងប្អូនកសិកររីករាយដោយរដូវអំណោយផល និងលក់បានតម្លៃខ្ពស់ទៀតផង មានប្រាក់ចំណូលសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết ប្រកបដោយភាពកក់ក្តៅ និងសម្បូរសប្បាយ។
បាចអណ្តូងចាប់ត្រីទទួលបុណ្យ Tết
ឱកាសចុងឆ្នាំ បងប្អូនកូនក្មួយទាំងឡាយក្នុងសង្គមគ្រួសារក៏បានមកជួបជុំគ្នាដើម្បីបាច់អណ្តូងចាប់ត្រី។ នៅផ្ទះរបស់បង Chín Long (Đường Hải Long នៃភូមិ Bảy Ghe ឃុំ Khánh Hải ស្រុក Trần Văn Thời) មានបងប្អូន៩នាក់។ រដូវបាច់អណ្តូងឆ្នាំនេះ បងប្អូនគាត់ក៏បានមកជួយចាប់ត្រីតែមួយពេលព្រឹកក៏រួចរាល់។




