ជំរុញសមភាពភេទផ្តើមពីមូលដ្ឋាន
កន្លងមក ខេត្ត Cà Mau បានពង្រាយសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីសមភាពភេទ ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សានៅលើមូលដ្ឋានភេទ និងការពារកុមារ។ លេចធ្លោក្នុងនោះគឺ សកម្មភាពនៃគម្រោងទី ៨ - “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១-២០២៥) បានបង្កើតជាកម្លាំងរីកសាយភាយជាវិជ្ជមានតាំងពីមូលដ្ឋានផងដែរ។
ផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ
ជំនួសឱ្យការឧបត្ថម្ភជាថវិកា ឬផ្តល់គ្រឿងឧបភោគបរិភោគតាមកាលកំណត់ដូចមុន ខេត្ត Cà Mau កំពុងបង្វែរទិសដៅមកផ្តល់របរចិញ្ចឹមជីវិត ឧបត្ថម្ភទម្រង់ផលិតកម្មសមស្របសម្រាប់គ្រួសារក្រ និងគ្រួសារទន់ខ្សោយ។ វិធីធ្វើនេះមិនត្រឹមតែជួយប្រជាជនម្ចាស់ការក្នុងការចិញ្ចឹមជីវិត ចាកផុតពីភាពក្រីក្រដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសង្គមអភិវឌ្ឍន៍ ដែលមនុស្សម្នាក់ៗសុទ្ធតែមានឱកាសឈានឡើងដោយកម្លាំងចិត្តផ្ទាល់ខ្លួន។
វិនិយោគលើចំណុចសំខាន់ ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង
ក្នុងដំណាក់កាលទី II (ចាប់ពីឆ្នាំ ២០២៦-២០៣០) ខេត្ត Cà Mau បានកំណត់ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ គឺជាភារកិច្ចនយោបាយដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងសកម្មលើគ្រប់វិស័យ និងស្ថេរភាពអំពីជីវភាពរស់នៅ ផ្នែកសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិ។
សកម្មក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer
ការជួយឧបត្ថម្ភបងប្អូនជនរួមជាតិ Khmer នៅលើភូមិសាស្រ្ត ឱ្យកាន់តែមានភាពប្រសើរឡើងជាសន្សឹមៗ ព្រមទាំងលើកកម្ពស់គុណភាពរស់នៅ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ៗដទៃទៀត ដែលបក្ខភាគ និងរដ្ឋអំណាចភូមិភាគឃុំឡុងដៀន យកចិត្តទុកដាក់អនុវត្ត។ អាស្រ័យហេតុនេះ មានគ្រួសារជាច្រើនដែលពីមុនជួបការលំបាក ឥឡូវមានកន្លែងស្នាក់នៅស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍ ជីវភាពកាន់តែបានលើកកម្ពស់។
ខេត្ត Cà Mau សម្រេច ១/២ បមាណីសំខាន់ៗ ដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យ
បន្ទាប់ពីជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១៖ ២០២១-២០២៥ (កម្មវិធី) ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។
សម្រិតសម្រាំង តែរក្សាបាននូវអត្តសញ្ញាណ
ថ្មីៗនេះ សមាគមអក្សរសិល្សិ៍របស់បណ្តាជនជាតិភាគតិច Việt Nam បានជម្រើងខេត្ត Cà Mau ដែលជាតំបន់ភាគខាងត្បូងចុងបំផុតរបស់ប្រទេស ដើម្បីរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពីការសម្រាំងសម្រិត និងរួមបញ្ចូលរាល់បណ្តាអង្គការចាត់តាំងសមាគម និងសមាគមមូលដ្ឋាន ដើម្បីពង្រឹងអង្គការ និងតម្រង់ទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំណាក់កាលថ្មី។
ដើមឈើមួយដើម - ជាទង្វើដ៏ល្អមួយ
ចូលរួមប្រឡងប្រណាំងក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងបក្ខភាគសង្កាត់លើកទី ១ អាណត្តិ ២០២៥-២០៣០ សមាគមសហព័ន្ធនារីសង្កាត់ Tân Thành បានផ្តួចផ្តើមចលនាដ៏មានអត្ថន័យមួយ៖ "ដើមឈើមួយដើមសម្រាប់នារីម្នាក់ៗ - រាល់សាខាមួយៗនឹងមានទម្រង់ឈើលម្អមួយផងដែរ” ដើម្បីពង្រីសាយភាយ និងស្តារឡើងវិញនូវស្មារតីការពារបរិស្ថាន និងស្មារតីនៃសម្រាប់ទង្វើដើម្បីមាតុភូមិបៃតង ស្រស់ ស្អាត ឆ្ពោះទៅរកការកសាង Tân Thành ក្លាយជាតំបន់ទីផ្សារព័ណ៌បៃតង។
ធានានូវវឌ្ឍនភាពនៃកម្មវិធីគោលដៅជាតិ
បន្ទាប់ពីការរួមបញ្ចូលគ្នា និងដំណើរការនៃទម្រង់រដ្ឋាភិបាលភូមិភាគ ២ ថ្នាក់។ ថ្នាក់ខេត្តបានពង្រឹងគណៈកម្មាធិការចង្អុលការណែនាំកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ធានាឱ្យមានការឯកភាព ស្ថិរភាពក្នុងការដឹកនាំ និងទិសដៅចាប់ពីខេត្តរហូតដល់ភូមិភាគ។
សុខសាន្តចិត្តក្នុងផ្ទះមហាសាមគ្គី
យល់ច្បាស់ពីបំណងប្រាថ្នាចង់បានផ្ទះនៅរបស់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកអំពីផ្ទះនៅ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានសកម្មចលនាស្ថាប័ន អង្គភាព និងសប្បុរសជន រួមដៃគ្នាកសាងផ្ទះមហាសាមគ្គី ។ ផ្ទះថ្មីមួយខ្នងដែលបានសាងសង់ឡើង គឺជាការបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រពៃអំពីមនោសញ្ចេតនានៃទឹកចិត្តមនុស្សធម៌ ចំណងសាមគ្គីភាពជិតស្និទ្ធក្នុងសហគមន៍ ជួយឱ្យគ្រួសារជួបលំបាកមានផ្ទះនៅនឹងនរ។
ក្តីសង្ឃឹមចំពោះអាណត្តិថ្មីរបស់រណសិរ្សមាតុភូមិខេត្ត
រណសិរ្សមាតុភូមិ Việt Nam គឺជាកន្លែងប្រមូលផ្តុំកម្លាំងមហាសាមគ្គីភាពដ៏អស្ចារ្យ ជាកន្លែងបំផុសចលនាប្រពៃណី និងយុទ្ធនាការរីករាលដាលដល់គ្រប់តំបន់លំនៅដ្ឋាន។ តួនាទីនោះត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅកម្រិតមូលដ្ឋាន - ជាកន្លែងដែលរណសិរ្សអមដំណើររដ្ឋាភិបាល និងប្រជាជនក្នុងការដោះស្រាយបញ្ហាជាក់ស្តែងនៃជីវិត។ ចូលដល់អាណត្តិឆ្នាំ ២០២៥-២០៣០ កម្មាភិបាល សមាជិកបក្ស និងប្រជាជនគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត Cà Mau បន្តដាក់ក្តីសង្ឃឹមរបស់ពួកគេលើការច្នៃប្រតិដ្ឋ ភាពជិតស្និទ្ធនឹងប្រជាជន និងប្រសិទ្ធភាពកាន់តែច្រើននៅក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិខេត្ត។
បង្កើតទំនុកចិត្ត - បណ្តុះក្តីសង្ឃឹម
ថ្ងៃដើមខែវិច្ឆិកា បរិយាកាសនៅឃុំ Đất Mới រស់រវើកជាងសព្វដង។ នៅទីស្នាក់ការឃុំ បងប្អូនកំពុងរង់ចាំយ៉ាងអន្ទះសា ដើម្បីទទួលបានពូជសត្វកញ្ជ្រោងននោងដំបូងពីកម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររបស់ភូមិភាគ។ ចំពោះគ្រួសារជាច្រើន នេះមិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តស្មារតីដ៏ធំធេង បើកទិសដៅថ្មីដើម្បីមានជីវភាពស្ថេរភាព។
Khánh Hưng ផ្លាស់ថ្មី
Khánh Hưng ជាឃុំដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដោយមានប្រមាណជាង ៤០០ គ្រួសារ រួមមានទាំងអស់ ៧/២៦ ភូមិតំបន់ជនជាតិភាគតិច។ សម្រាប់ខាងវិស័យសេដ្ឋកិច្ច-សង្គមនូវមានការជួបលំបាកខ្លាំង។ ប៉ូន្មានឆ្នាំកន្លងមកនេះ អាស្រ័យការខិតខំរបស់រដ្ឋអំណាចភូមិភាគ រួមជាមួយការអនុវត្តល្អរាល់បណ្តាគោលនយោបាយជនជាតិ ជីវភាពបងប្អូនប្រជាជនទូទាំងឃុំនិយាយរួម ក្នុងនោះមានជនរួមជាតិភាគតិចផងដែរមួយថ្ងៃកាន់តែប្រសើរឡើង។
បានចារពីរឿងនៃការកាត់បន្ថយចីរភាព
ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងការផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនៃកម្មវិធីគោលដៅជាតិ ខេត្ត Cà Mau កំពុងសរសេរជាបណ្តើរៗនូវរឿងរ៉ាវដែលស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយស្ថេរភាពសម្រាប់ជនរួមជាតិភាគតិច។ ផ្តើមពីផ្ទះថ្មីដ៏ធំទូលាយរហូតដល់ស្រះចិញ្ចឹមបង្គា វាលស្រែមានជីជាតិ។ល។ ទាំងអស់នេះក៏បង្កើតបានជារូបភាពជនបទថ្មីដ៏ភ្លឺស្វាងផងដែរ។ ជារៀងរាល់ឆ្នាំ អត្រានៃគ្រួសារក្រីក្រនៅតាមតំបន់ជនរួមជាតិភាគតិចក៏មានការថយចុះជាង ២% "ជាចំនួនប្រាប់ដែលបានប្រាប់" អំពីដំណើរការផ្លាស់ប្តូររបស់ខេត្តផងដែរ។
“ជើងទាំងគូ” របស់ជនពិការ
ការផ្តល់រទេះរុញដល់ជនពិការគឺជាសកម្មភាពមនុស្សធម៌ជាក់ស្តែងមួយ មិនត្រឹមតែជួយពួកគេឱ្យធ្វើចលនា និងរស់នៅបានកាន់តែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តពួកគេឱ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍ទៀតផង។
លើកកម្ពស់សមត្ថភាពជូនសហគមន៍ និងកម្មាភិបាលមូលដ្ឋាន
អនុវត្តគម្រោងរងទី ៤ នៃគម្រោងទី ៥ “អភិវឌ្ឍវិស័យអប់រំ - បណ្តុះបណ្តាល លើកកម្ពស់គុណភាពធនធានមនុស្ស” ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) ក្នុងភូមិសាស្ត្រខេត្តឆ្នាំ ២០២៥ មន្ទីរជនជាតិ និងសាសនា បានរៀបចំសកម្មភាពបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពសម្រាប់សហគមន៍ និងកម្មាភិបាលមូលដ្ឋាន ស្តីពីនីតិវិធីអនុវត្តគម្រោង ការគ្រប់គ្រងការវិនិយោគ ដេញថ្លៃ ហិរញ្ញវត្ថុ និងលទ្ធកម្មអភិវឌ្ឍន៍សហគមន៍នានា។




