វិសេសវិសាលនៃរបាំគែន Khmer
ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិ Khmer តន្ត្រី និងរបាំប្រពៃណីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរាល់ពិធីបុណ្យ រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពរវាងសហគមន៍។ ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយនេះ របាំគែនជារបាំដ៏ពិសេសមួយ ដែលពោរពេញទៅដោយស្មារតីក្លាហាន និងអត្តសញ្ញាណដ៏ពិសេសដោយឡែករបស់ Khmer Nam Bộ។
នាងបុកនាងបោយ៖ និមិត្តរូបនៃសម្បត្តិទ្រព្យ និងសុជីវធម៌វប្បធម៌
ក្នុងលំហរវប្បធម៌ និងរបស់បងប្អូនជនរួមជាតិ Khmer ក្រៅពីទេវតា និងព្រះអគ្គសាវកព្រះអង្គសាវលី រូបភាពនាងបក់នាងបោយដែលតំណាងឱ្យលាភសម្បត្តិ គឺមានតួនាទីសំខាន់អស្ចារ្យខ្លាំងណាស់ ពិសេសសម្រាប់គ្រួសារដែលជាអ្នកជួញដូរ។
រសជាតិប្រពៃណីរបស់ Khmer
ក្នុងដំណើរការរស់នៅដ៏យូរលង់រវាងបណ្តាជនជាតិជាបងប្អូននៅតំបន់ Nam Bộ បងប្អូនជនរួមជាតិ Khmer តែងរក្សាខ្ជាប់នូវលក្ខណៈពិសេសដោយឡែករបស់ខ្លួនជាមួយលក្ខណៈប្រពៃណីវប្បធម៌ ជំនឿ ជាពិសេសខាងវប្បធម៌មុខម្ហូប។ បណ្តាមុខម្ហូបដ៏សាមញ្ញៗ និងបែបជនបទ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការចងចាំពីកុមារភាពរបស់មនុស្សជំនាន់ជាច្រើនផងដែរ។ ក្នុងចំណោមនោះ នំបង្គា គឺជាប្រភេទនំធម្មតាមួយខាងស្មារតីជនបទ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។
ថែរក្សាអត្តសញ្ញាណវប្បធម៌បុណ្យទានរបស់សហគមន៍ជនជាតិ Hoa
ក្នុងសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិចិននៅខេត្ត Cà Mau គឺទំនៀមទម្លាប់ពិធីបូជាសក្ការៈ។ ទាំងនោះគឺជាពិធីសាសនាបែបប្រជាប្រិយ គ្រឿងសក្ការៈដែលបង្កប់នូវអត្ថន័យមង្គល ព្រមទាំងទស្សនវិជ្ជាមនុស្សសាស្ត្រជ្រាលជ្រៅរបស់បុព្វបុរស។
តុបតែងលម្អវប្បធម៌ Khmer ដំណើរការទេសចរណ៍ Cà Mau
ជាមួយសូរសព្ទតូរ្យតន្ត្រីពិណពាទ្យយ៉ាងពិរោះរណ្តំ និងចង្វាក់រាំង់ដែលអំដោយកាយវិការយ៉ាងទន់ភ្លន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦ ខេត្ត Cà Mau មិនត្រឹមតែរៀបចំពិធីបុណ្យទទួលអំណរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបើកនូវទំព័រថ្មីសម្រាប់វិស័យទេសចរណ៍ផងដែរ រួមដំណើរការលើកកម្ពស់បេតិកភណ្ឌជាតិឱ្យក្លាយជាប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
យុវជនជំនាន់ក្រោយបន្តរក្សាវប្បធម៌ប្រពៃណីជនជាតិ
ឃុំ Hồ Thị Kỷ បច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចជាង ៦០០ គ្រួសារ រស់នៅប្រមូលផ្តុំនៅភូមិ Cây Khô និងភូមិ Đường Đào។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគ ជីវភាពបងប្អូនជនរួមជាតិមានភាពប្រសើរឡើង។ ទន្ទឹមនិងនោះ ភូមិភាគថែមទាំងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ។ សកម្មភាពវប្បធម៌ និងសិល្បៈក៏ត្រូវបានថែរក្សាជាប្រចាំ ទាក់ទាញមនុស្សមួយចំនួនធំ ជាពិសេសយុវជនជំនាន់ក្រោយចូលរួមផងដែរ។
រក្សាប្រភពកម្លាំងគឺជាស្មារតីដ៏អមតៈ
Cà Mau ជាតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ដែលរក្សាបានល្អនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូន Khmer។ ទូទាំងខេត្តបច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចប្រមាណជាង ២៦.៨០០ គ្រួសារ ដែលមានប្រជាជនជាង ១១៦ ពាន់នាក់ ក្នុងនោះជនជាតិ Khmer ស្រូបអត្រាច្រើនជាងគេបង្អស់ បង្កើតបានជារូបភាពវប្បធម៌ដ៏មានពណ៌សម្បុរចម្រុះទៀតផង។
សត្វទាំង ១២ រាសីចក្រក្នុងវប្បធម៌ប្រជាប្រិយ Khmer
កំណប់ទ្រព្យនៃវប្បធម៌ប្រជាប្រិយ Khmer មានជំនឿគួរឱ្យចាប់អារម្មណ៍ និងអាថ៌កំបាំងជាច្រើនអំពីជីវិត ក្នុងនោះដែលលេចធ្លោជាងគេគឺសត្វរាសីចក្រទាំង ១២។ សត្វទាំង ១២ រាសីចក្រ មិនត្រឹមតែជាប់ទាក់ទងនឹងវាសនារបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ វាក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលពួកគេប្រព្រឹត្តក្នុងជីវិតផងដែរ ជួយមនុស្សជ្រើសរើសសកម្មភាពសមស្របដើម្បីជួបតែសំណាងល្អ និងជៀសវាងសំណាងអាក្រក់គ្រប់ប្រការ។
ឆ្នាំមមី៖ និទានពីរឿងសេះ
ឆ្នាំមមី បានមកដល់គ្រប់ទាំងភូមិស្រុក។ ក្នុងបរិយាកាសអ៊ូអរនៃដើមឆ្នាំថ្មី ជុំវិញពែងតែដ៏ក្រអូបឈ្ងុយ ចាស់ៗតែងនិទានប្រាប់កូនចៅពីរឿងរ៉ាវសត្វតំណាងឆ្នាំទាំង ១២។ ឆ្នាំមមី និទានពីរឿងសេះ ប៉ុន្តែមិនមែនជាសេះចម្បាំងនៅតាមសមរភូមិ ឬក៏ជាសេះដឹកទំនិញធ្ងន់ៗ នោះទេ វាជារឿងរ៉ាវស្តីពី "សេះអាជានេយ្យ" ដែលបានចារក្នុងគម្ពីរ៖ សេះកណ្ឋកៈ។
នំខ្ញី៖ និមិត្តរូបនៃសេចក្តីស្មោះស្ម័គ្រ និងភក្តីភាព
រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពេលដែលតាមបណ្តាភូមិស្រុក Khmer អ៊ូអរអមដោយបរិយាកាសបុណ្យទាន នំខ្ញីតែងតែមានវត្តមានជាផ្នែកមួយដែលមិនអាចខ្វះបាន។ មិនត្រឹមតែជាមុខម្ហូបប្រពៃណីប៉ុណ្ណោះទេ នំខ្ញីថែមទាំងបង្កប់នូវតម្លៃវប្បធម៌ និងស្មារតីដ៏ជ្រាលជ្រៅទៀតផង។
ប្រសិទ្ធភាពពីគោលនយោបាយអភិរក្សវប្បធម៌ Khmer
ទន្ទឹមនឹងការផ្លាស់ប្តូរមុខមាត់ជនបទ និងជីវភាពសេដ្ឋកិច្ច ក្នុងនោះអត្តសញ្ញាណវប្បធម៌ប្រពៃណីជាច្រើនរបស់បងប្អូនខ្មែរនៅតែបានថែរក្សា និងផ្សព្វផ្សាយតម្លៃយ៉ាងទូលំទូលាយ។ សមិទ្ធផលនេះ គឺអាស្រ័យដោយសារមុខសញ្ញា និងគោលនយោបាយស្តីពីការអភិរក្សវប្បធម៌ខ្មែរបានដាក់ឱ្យអនុវត្តស៊ីជម្រៅ ព្រមទាំងពង្រីកប្រសិទ្ធភាព ធ្វើឱ្យវប្បធម៌ Khmer កាន់តែមានភាពជឿនលឿន និងរក្សាបាននូវអត្តសញ្ញាណខ្ជាប់ខ្ជួន។
រក្សាតម្លៃប្រពៃណី
ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន Khmer បណ្តាវត្ថុបុរាណប្លែកៗជាច្រើនបានឆ្លុះបញ្ចាំងពីសម្រស់ប្រពៃណីរបស់សហគមន៍ផងដែរ។ សាជីគឺជាវត្ថុមួយក្នុងចំណោមវត្ថុដែលធ្លាប់ស្គាល់តាំងពីយូរជំនាន់ណាស់មកហើយ។ នេះមិនត្រឹមជាគម្របសម្រាប់គ្របរក្សាទុកអាហារប៉ុណ្ណោះទេ សាជីថែមទាំងជានិម្មិតរូបខាងស្នាដៃដ៏ប៉ិនប្រសព្វ និងលក្ខណៈរស់នៅដោយមានរបៀបរៀបរយរបស់បងប្អូន Khmer Nam Bộ ទៀតផង។
ហ្វឹកហាត់កម្មវិធីសម្រាប់បម្រើមាមីងក្នុងថ្ងៃបុណ្យចូលឆ្នាំ
ក្រុមសិល្បៈ Khmer ខេត្តកំពុងសកម្មក្នុងការហាត់សម និងរៀបរៀងកម្មវិធីសម្តែងដ៏ល្អវិសេសដើម្បីឆ្លើយតបតម្រូវការខាងវិស័យវប្បធម៌ និងស្មារតីរបស់ប្រជាជន ជាពិសេសនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិរស់នៅច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី Khmer ឆ្នាំ២០២៦។
អភិរក្សបេតិកភណ្ឌវប្បធម៌ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍
បន្ទាប់ពីបានរួមបញ្ចូលគ្នា ខេត្ត Cà Mau បន្តអនុវត្តគោលនយោបាយនៃការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់សហគមន៍បណ្តាជនជាតិភាគតិចដែលរស់នៅលើភូមិសាស្ត្រខេត្ត ក្នុងនោះមានជនរួមជាតិ Khmer ជាដើម។ នេះមិនត្រឹមតែពង្រឹង និងពង្រីកអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំងភ្ជាប់វាទៅនឹងការអភិវឌ្ឍទេសចរណ៍ផងដែរ។
អត្ថន័យដ៏ឧត្តុង្គឧត្តមនៃនិម្មិតរូបផ្កាឈូក
ក្នុងវប្បធម៌ Khmer ផ្កាឈូកមិនត្រឹមមានភាពស្និទ្ធិស្នាលជាមួយការរស់នៅប៉ុណ្ណោះទេ ថែមទាំងជានិម្មិតសញ្ញាដ៏ឧត្តុង្គឧត្តម រក្សានូវតួនាទីយ៉ាងសំខាន់ក្នុងស្ថាបត្យកម្មផ្នែកខាងសម្លាក់នៃព្រះពុទ្ធសាសនាទក្ខិណានិកាយផងដែរ។




