បណ្តាក្លិបឆ្នើមរបស់បងប្អូននារីនៅ Long Hà
បណ្តាក្លិប “គ្រួសារសុភមង្គលរុងរឿង” “នារីបង្ការទប់ស្កាត់រាល់បទល្មើស” “រស់នៅសប្បាយរីករាយ និងមានសុខភាពល្អ” គឺជាគំរូឆ្នើម សកម្មភាពមានប្រសិទ្ធភាពនៅមូលដ្ឋាន ដែលត្រូវបានសាខាសមាគមនារីភូមិ Long Hà ឃុំ Long Điền បង្កើតនិងរក្សាជាច្រើនឆ្នាំមកហើយដែរ។
ឈានឡើងផ្តើមពីស្រះបង្គា និងភ្លឺស្រះ
នៅតាមតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ការផ្លាស់ប្តូរថ្មីនាពេលបច្ចុប្បន្ននេះ បានបង្ហាញច្បាស់តាមរយៈរបៀបគិតគូរ និងរបៀបធ្វើរបស់បងប្អូន។ ពីការផលិតតូចតាច ដែលពឹងផ្អែកច្រើនលើធាតុអាកាស និងព្រេងសំណាង គ្រួសារជាច្រើនបានម្ចាស់ការស្វែងរកទិសដៅថ្មី តស៊ូពលកម្មដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិត បង្កើតប្រាក់ចំណូលមានស្ថេរភាព និងបោះជំហានលើកកម្ពស់ជីវភាពរស់នៅលើទឹកដីកំណើតរបស់ខ្លួន។
ភូមិរបរទទួលបុណ្យ Tết
ប៉ុន្មានថ្ងៃប្រកៀកបុណ្យ Tết នេះ បណ្តាភូមិរបរប្រពៃណីតែងមានភាពមមាញឹកជាមួយនឹងការផលិត ដោយមានឡសម្ងួតបង្គាឆេះមិនឈប់ឈរ ហើយទីធ្លាពោរពេញទៅដោយចេកក្រៀម ត្រីងៀត និងនំបាយបំពងយ៉ាងសន្ធឹកសន្ធប់។ មនុស្សគ្រប់គ្នារវល់ និងប្រញាប់ប្រញាល់ជាមួយការងាររៀងខ្លួនដោយទឹកមុខស្រស់ប្រិមប្រិយ ពីព្រោះផលិតផលប្រចាំតំបន់ភូមិស្រុករបស់ពួកគេនឹងត្រូវបានដឹកជញ្ជូនដោយពាណិជ្ជករទៅកាន់គ្រប់ទិសទីទូទាំងប្រទេស។
រក្សាភាសាជាតិដោយស្ងៀមស្ងាត់
អស់រយៈពេល ១០ ឆ្នាំនៃការឈរជើងបង្រៀននៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ឃុំ Đá Bạc លោកគ្រូ Tăng Quốc Đạt បានផ្សារភ្ជាប់ដោយស្ងៀមស្ងាត់ជាមួយតួអក្សរខ្មែរ តស៊ូព្យាយាមថែរក្សាភាសានិងអក្សរជាតិ ដើម្បីបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅទីនេះ។ ចំពោះលោកគ្រូ តួអក្សរនីមួយៗមិនត្រឹមតែជាចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាខ្សែចំណងតភ្ជាប់ប្អូនៗទៅនឹងប្រភពដើមនៃជនជាតិ ដើម្បីឱ្យអត្តសញ្ញាណ Khmer ត្រូវបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។
រួមដៃគ្នាដើម្បីសង្គមសិក្សា
ប៉ុន្មានឆ្នាំកន្លងមកនេះ ការងារជំរុញការសិក្សា ជម្រុញបញ្ញា និងការកសាងសង្គមសិក្សារបស់ខេត្ត Cà Mau សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ។ លទ្ធផលទាំងនេះគឺអាស្រ័យដោយការសហការជិតស្និទ្ធរវាងបណ្ដាផ្នែក ស្ថាប័ន អង្គការមហាជន ជាពិសេសគឺរវាងរណសិរ្សមាតុភូមិ និងសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ ។
ទម្រង់ "៣ ក្នុង ១" កសាងកសិកម្មបៃតង
ផ្តើមពីការផលិតតែស្រូវមួយមុខ ឥឡូវនេះកសិករឃុំ Hồng Dân ក៏បានក្លាហានក្នុងកាផ្លាស់ប្តូរវិធីសាស្ត្របង្កបង្កើនផល អនុវត្តជោគជ័យនូវទម្រង់ ចិញ្ចឹមបង្គា- ស្រូវ និងដាំដំណាំរួមផ្សំនៅតាមភ្លឺ។ ទម្រង់ “៣ ក្នុង ១” នេះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយកសិករឈានឡើងធូរធារប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅកសាងខឿនកសិកម្មបៃតង និងចីរភាពទៀតផង។
ផ្លាស់ប្តូរគំនិត តស៊ូក្នុងជំនះការលំបាក
មានដើមកំណើតមកពីទីក្រុង Cần Thơ ប៉ុន្តែដោយសារមានឧបនិស្ស័យ លោក Danh Dương (អាយុ ៤៨ ឆ្នាំ) បានសម្រេចចិត្តផ្លាស់ទៅស្រុកកំណើតខាងប្រពន្ធរបស់ខ្លួននៅភូមិ Trèm Trẹm ឃុំ Hồng Dân ដើម្បីតាំងទីលំនៅ និងផ្តើមអាជីព។ ដំបូងនៃការផ្តើមអាជីពមានការជួបលំបាកខ្លាំង ប៉ុន្តែដោយសារការខិតខំឧស្សាហ៍ព្យាយាម ទើបគ្រួសារលោកនាពេលបច្ចុប្បន្នមានជីវភាពសុខក្សេមក្សាន្តប្រសើរឡើង។
តាមសាលារៀនពង្រីកសាយភាយខាងវប្បធម៌ Khmer
នៅកណ្តាលមណ្ឌលនៃឃុំដាបាក ជាតំបន់ដែលមានប្រមាណជាង ៧០០ គ្រួសារជនរួមជាតិខ្មែររស់នៅ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi បានក្លាយជាចំណុចដ៏ភ្លឺស្វាងក្នុងការរក្សា និងពង្រីកសាយភាយតម្លៃវប្បធម៌ប្រពៃណី។ ទីនេះមិនត្រឹមបង្រៀនខាងអក្សរសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបរិស្ថានសម្រាប់បំប៉ននូវអត្តសញ្ញាណជាតិ ដើម្បីវប្បធម៌ Khmer បានបន្តថែរក្សាពេញដោយការគោរពស្រឡាញ់ និងមោទនភាព។
អឹកធឹកនៃទិវារំលឹកគុណ
ក្នុងបរិយាកាសដ៏មហោឡារឹករួមជាមួយបណ្តាសាលាដទៃទូទាំងប្រទេស សាលាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានរៀបចំដ៏ច្រើនសកម្មភាពមានអត្ថន័យសម្រាប់អំណរអនុស្សាវរីយ៍លើកទី ៤៣ ឆ្នាំនៃទិវាគ្រូបង្រៀន Việt Nam (២០ វិច្ឆិការ ១៩៨២ - ២០ វិច្ឆិកា ២០២៥)។ នេះមិនត្រឹមតែជាថ្ងៃឈប់បុណ្យប្រកបដោយអត្ថន័យខាងវិស័យសិក្សាអប់រំប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សិស្សនិស្សិតគ្រប់រូបសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទៀតផងដែលបានលះបង់មួយឆាកជីវិតដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។
លំនឹងចិត្តពលកម្មផលិតអាស្រ័យមានសហករណ៍
កន្លងមកនេះ សកម្មភាពរបស់សហករណ៍បានរួមចំណែកបង្កើតការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ ជាពិសេសនៅតាមតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ជំរុញការអភិវឌ្ឍវិស័យសេវាកម្ម និងឧស្សាហកម្ម។ ជាតួយ៉ាងដូចជាសហការណ៍កសិកម្ម ឡុកទីម Farm ឧស្ថិតនៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành។
បណ្តាអ្នក "រក្សាប្រទីប" វប្បធម៌ដោយស្ងៀមស្ងាត់
នៅតាមសាលាជាច្រើនក្នុងខេត្តនិយាយរួម សាលាវិទ្យាល័យជនជាតិអន្តេវាសិកនិយាយដោយឡែក ការបង្ហាត់បង្រៀនមិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់បញ្ញវន្តជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដ៏អស្ចារ្យមួយក្នុសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។ រួមចំណែកសម្រេចជោគជ័យនូវវាសនារបស់ខ្លួនដោយផ្តោតលើលោកគ្រូ អ្នកគ្រូទាំងឡាយដែលបានខ្នះខ្នែងក្នុងការបណ្តុះខាងអក្សរសាស្ត្រ និង “រក្សាប្រទីប” សម្រាប់ខាងសិល្បៈប្រពៃណី។
រដូវស្នោរចេញផ្កា
ឱ្យតែដល់រដូវទឹកជំនន់ម្តងៗ ក៏ជារដូវដែលស្នោរចេញផ្កានៅពេញពាសតាមដងព្រែក បឹងទន្លេ ជាពិសេសតាមវាលស្រែនៃតំបន់ទឹកសាប។
ថ្នាក់រៀន “ពិសេស”
ពេលអំពូលភ្លើងពេលរាត្រីចាប់ផ្តើមភ្លឺ ថ្នាក់រៀន “ពិសេស” មួយក៏បានចាប់ផ្តើម។ គ្មានសម្លេងជួងសាលា គ្មានឯកសណ្ឋាន និងគ្មានគ្រោងមេរៀន។ល។ ប៉ុន្តែថ្នាក់រៀននេះពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹម ដែលបានរក្សារហូតអស់រយៈពេលជាងដប់ឆ្នាំកន្លងមកហើយ។
នារីអភិវឌ្ឍន៍សេដ្ឋកិច្ចផ្តើមពីរបរតម្បាញ
នៅឃុំ Hoà Bình ភាពរស់រវើកនៃសេដ្ឋកិច្ចថ្មីកំពុងរីកសាយខ្លាំងក្លានៅតាមភូមិនានា។ភាពរស់រវើកនេះមិនមែនមកពីគម្រោងធំៗនោះទេ ថែមទាំងមានប្រភពចេញពីដៃដ៏ប៉ិនប្រសប់ និងឆន្ទៈតស៊ូរបស់បងប្អូននារីក្នុងស្រុកដែលកំពុងរួមគ្នា "ត្បាញ" អនាគតដ៏កក់ក្តៅពីរបរសិប្បកម្មតម្បាញ។
សម្រស់ពណ៌ថ្មីលើភូមិស្រុក Khmer
រំលេចពណ៌ត្រចះត្រចង់របស់មាតុភូមិ Cà Mau នាពេលសព្វថ្ងៃ សម្រស់នៃតំបន់ជនបទដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ កំពុងរំលេចពណ៌យ៉ាងស្រស់បំព្រង។ មានការផ្លាស់ថ្មីគួរឱ្យមោទនៈភាពនោះគឺអាស្រ័យដោយគោលការណ៍ណែនាំ និងគោលនយោបាយពលភាពរបស់បក្ស និងរដ្ឋ ព្រមទាំងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងឆន្ទៈជម្នះការលំបាកឈានឡើងរបស់បងប្អូន Khmer ផងដែរ។




